(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង ដឹកនាំដោយលោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង លោក ឈឹម ចិន អភិបាលរងក្រុង រួមទាំងលោក លឹម ឌឺ ចៅសង្កាត់ និងអ្នកគ្រប់គ្រង់ផ្សារដងទង់ និងសមត្ថកិច្ច នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចុះរៀបចំហេដ្ឋារចនាសម្ព័ន្ធបរិស្ថាន ក្នុងបរិវេនក្រៅផ្សារ និងក្នុងផ្សារ ដើម្បីរៀបចំ បើកដំណើរការឲ្យអាជីវករ ប្រកបអាជីវករលក់ដូរឡើងវិញ។
លោក សំ ឃិតរៀន បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, លោកបានដឹកនាំក្រុមការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងបរិវេណផ្សារដងទង់ឡើងវិញ និងក្រោយពីអាជ្ញាធរបានចេញសេចក្តីជូនដំណឹង សម្រេចបិទមិនឲ្យអាជីវករការលក់ដូរអស់រយៈពេលជាង១ខែ ដោយការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ មានអាត្រាខ្ពស់ ត្រូវបានអាជ្ញាធរសម្រេចបិទផ្សារមិនឲ្យអាជីវករចូលលក់ដូរ។
លោក សំ ឃិតវៀន បានបន្តថា មុនបើកឱ្យដំណើរការផ្សារលក់ដូរឡើងវិញ លុះណាតែអាជ្ញាធរពិនិត្យឃើញថា អាត្រាការឆ្លងកូវីដ១៩ មានត្រាថយចុះ តែបើសិនអាត្រាកូវីដ១៩ នៅមានអាត្រាខ្ពស់ ក៏មិនអាចឲ្យផ្សារដំណើរការ ឡើងវិញបានដែរ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ ហើយមុនបើកឲ្យដំណើរការផ្សារឡើងវិញ គណៈកម្មការត្រូវប្រជុំពិគ្រោះយោបល់គ្នាសិន ពីព្រោះជំងឺកូវីដ១៩ ជាជំងឺឆ្លងសកល មានហានិភ័យខ្ពស់ បើមិនប្រុងប្រយ័ត្នឲ្យបានខ្ពស់ទេ ជំងឺកូវីដអាចឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ។
លោកបានបញ្ជាក់ថា បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃនេះគឺមានករណីវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មី ១នាក់ លើកក្មេង អាយុ១១ឆ្នាំ ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង៕