Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តប៉ៃលិន បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន៣៧នាក់ និងជាសះស្បើយ១៦នាក់ ដែលរកឃើញនាថ្ងៃទី១០ ខែសីហាម្សិលមិញ

11-08-2021 14:46

(ប៉ៃលិន)៖ រដ្ឋបាលខេត្ត្តប៉ៃលិន បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៧នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងចំនួនអ្នកជាសះស្បើយ១៦នាក់ ដែលរកឃើញនាថ្ងៃទី១០ ខែសីហា ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហានេះ។

រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន៖