(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានជាប់ពាក់ព័ន្ធនឹងឈ្មោះ ថាប់ សុគន្ធ ភេទប្រុស ហៅគ្រូខ្មែរ ដែលវិជ្ជមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ សូមប្រញាប់ទៅធ្វើតេស្ដសំណាកវិភាគរកមេរោគកូវីដ-១៩ ជាបន្ទាន់។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១០ ខែសីហា ម្សិលមិញ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំនួន០៧នាក់បន្ថែមទៀត ដែលករណីកើតចេញពីផ្ទះឈ្មោះ ថាប់ សុគន្ធ ហៅគ្រូខ្មែរ មានទីតាំងនៅចំណុចគីឡូម៉ែត្រលេខ៦ ត្រពាំងស្មាច់ ក្រោយមណ្ឌលនៃក្តីសង្ឃឹម ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត ក៏បានក្រើនរំឮកបន្ថែមដល់ប្រជាពលរដ្ឋដែលមានការសង្ស័យសូមទំនាក់ទំនងជាបន្ទាន់មកមន្ទីរសុខាភិបាល និងក្រុមគ្រូពេទ្យ តាមរយៈទូរស័ព្ទលេខ៖ ០៨៨ ៦៣៦ ៣៦៨៩ ឬ ០៨៨ ៨៧៧ ៨០០០ ឬ ០១៧ ៧៨៨ ០០០ ឬ ០៩៧ ២៦៣ ០៥៦៤៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង៖