(តាកែវ)៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំឲ្យមន្រ្ដីនគរបាលចរាចរណ៍ អនុវត្តច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ប៉ុន្តែត្រូវភាពទន់ភ្លន់ជាមួយប្រជាពលរដ្ឋនៅតាមដងផ្លូវ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកសម្ភារជំនាញមួយចំនួនរបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដល់ផែនសណ្តាប់ធ្នាប់នៅស្នងការដ្ឋាននគរបាលខេត្តផងដែរ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងលោក អ៊ូច ភា អភិបាល និងសម្ភារមួយចំនួនទៀត ដែលជាអំណោយផ្ទាល់ខ្លួនរបស់លោក រួមមាន៖ មី៣០កកេស, ទឹកសុទ្ធ៣០កេស និងម៉ាស់២០ប្រអប់។

លោកឧត្តមសេនីយ៍ស្ន ងការ បានជំរុញឲ្យកងកម្លាំងគរបាលទាំងអស់ ចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ត្រូវតែអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នូវវិធានការ ការពារឲ្យបានខ្ជាប់ខ្លួនជានិច្ច «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕