(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៩៩នាក់, ជាសះស្បើយ៨៨២នាក់, ស្លាប់ចំនួន១៧នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២០៤លាន ១៣ម៉ឺននាក់ ស្លាប់ជាង ៤លាន ៣១ម៉ឺននាក់ និងជាសះស្បើយជាង ១៨៣លាន ៣១ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាលប្រកាសថា អ្នកឆ្លងមេរោគបំប្លែងថ្មី Delta ទាំងអស់នឹងមិនអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ និងកំណត់អំពីលក្ខខណ្ឌនៃការព្យាបាលផងដែរ

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១០២,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣២៦នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ ៧ខែ ដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង៤ពាន់លានដុល្លារ កើនឡើងជាង៣៧%

៦៖ ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត ២៣៥នាក់ក្នុងមួយថ្ងៃ ដោយសារកូវីដ-១៩ ខណៈមនុស្សជិត ២០,០០០នាក់ទៀតឆ្លងជំងឺនេះ

៧៖ អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្ដីណែនាំពីការទទួលស្គាល់ចំណូល និងចំណាយចំពោះសហគ្រាសប្រកបអាជីវកម្មដាំដំណាំកៅស៊ូ

៨៖ កូរ៉េខាងជើងព្រមាន៖ «អាមេរិក និងកូរ៉េខាងត្បូង នឹងជួបប្រទះការគំរាមកំហែង កាន់តែខ្លាំង ចំពោះការបន្តធ្វើសមយុទ្ធយោធា»

៩៖ ក្រសួងធនធានទឹក៖ ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់ចាប់ពីថ្ងៃទី១១-១៦ ខែសីហា, សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ !

១០៖ មជ្ឈមណ្ឌល CDC ណែនាំពលរដ្ឋអាមេរិកាំង មិនឲ្យធ្វើដំណើរទៅប្រទេសអ៉ីស្រាអែល, បារាំង, ថៃ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី,មីយ៉ាន់ម៉ា, អ៉ីស្លង់ និងប្រទេសជាច្រើនទៀត ដោយសារការរាតត្បាតកូវីដ-១៩

១១៖ ក្រសួងទូរគមនាគមន៍ ដាក់ផែនការពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុកទូទាំងប្រទេសនៅឆ្នាំ២០២៧ និងដោះស្រាយបញ្ហាអត់សេវាទូរស័ព្ទតាមបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញឲ្យបានឆាប់

១២៖ ករណីឆ្លងកូវីដ-១៩, អត្រាអ្នកចូលសម្រាកនៅមន្ទីរពេទ្យក្នុងសហរដ្ឋអាមេរិក ហក់ឡើងខ្ពស់ជាថ្មី ដោយសារវីរុសបំប្លែងថ្មី Delta

១៣៖ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង៖ ទោះបីចាក់វ៉ាក់សាំងដូសទី៣ រួចក៏ដោយ បើមិនមានការប្រុងប្រយ័ត្នទេ ជំងឺកូវីដ១៩ នៅតែអាចឆ្លងបាន

១៤៖ មេដឹកនាំអាហ្វហ្កានីស្ថានមើលឃើញកិច្ចចរចាសន្តិភាពជាមួយតាលីបង់ ជារឿងឥតបានការ, ត្រៀមខ្លួនសម្រាប់សង្រ្គាមស៊ីវិល

១៥៖ ក្រសួងកសិកម្មទទួលស្គាល់ថា ជីកសិកម្មឡើងថ្លៃខ្ពស់ជាងឆ្នាំមុនៗ ដោយសារការពិបាកនាំចូល និងមិនទាន់មានលទ្ធភាពផលិតដោយខ្លួនឯង

១៦៖ ឥណ្ឌូណេស៉ីបន្តអនុវត្តវិធានការរឹតត្បិតកូវីដ-១៩ នៅកោះជ្វានិងកោះបាលី

- ព័ត៌មាន Fresh News Plus

១៖ បទវិភាគអន្តរជាតិ៖ អ្វីដែលមានភាពកាន់តែកាចសាហាវជាងវីរុសកូវីដ១៩ គឺភេរវកម្មនិយមក្នុងការតាមដានរកប្រភពដើមនៃវីរុស ដែលកើតឡើងជាបន្តបន្ទាប់

២៖ Alibaba បណ្ដេញអ្នកគ្រប់គ្រងម្នាក់ចេញពីតំណែង និងអ្នកគ្រប់គ្រងពីរនាក់ទៀតលាឈប់ដោយខ្លួនឯង ពាក់ព័ន្ធករណីរំលោភបំពានផ្លូវភេទបុគ្គលិកស្រី

៣៖ Lukaku នឹងបំបែកកំណត់ត្រានៃការផ្ទេរថ្លៃជាងគេនៅអ៉ីតាលី Serie A បើសិនព្រមព្រៀងទៅក្លិប Chelsea

៤៖ អគ្គនាយកដ្ឋានកីឡា សរសើរកីឡាចំបាប់ ក្រោយនាំម្ចាស់មេដាយមាសអូឡាំពិក មកដឹកនាំក្រុមជម្រើសជាតិ

៥៖ Barcelona ជួបទុក្ខធំចំពេល Messi ក៏ចេញ និង Aguero មានបញ្ហារបួសដែលត្រូវការ ១០សប្តាហ៍ ដើម្បីព្យាបាល

៦៖ តារាល្បី Kris wu មិនអាចរួចផុតពីទោសទណ្ឌធ្ងន់ធ្ងរ ព្រោះរដ្ឋាភិបាលចិន មិនយកទង្វើតារារូបនេះ ធ្វើជាគំរូដល់យុវជនដទៃទៀតទេ

៧៖ ភាគហ៊ុនវិស័យបាល់ទាត់បារាំង មានការកើនឡើង ក្រោយព័ត៌មានថា Messi អាចផ្លាស់ទៅ PSG

៨៖ តារាល្បីៗ មានទាំង Fan Bingbing ដាក់ពាក្យបណ្តឹងទៅស្ថាប័នច្បាប់ ក្រោយមានដំណឹងថា ពួកគេសមគំនិតជាមួយ Kirs Wu ពាក់ព័ន្ធករណីរំលោភក្មេងស្រីៗ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)