(ព្រៃវែង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំជាខ្លាង ស្រុកស្វាយអន្ទរ និងឃុំគោកគង់កើត ស្រុកកញ្ចៀច ខេត្តព្រៃវែង ដឹកនាំដោយឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ បានចុះចែកអំណោយ មូលនិធិសមាគមមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង និងលោកស្រី ដល់ស្រ្តីទើបឆ្លងទន្លេរួច១៧នាក់ គ្រួសារសព៣នាក់ និងឧបត្ថម្ភថវិកា សាខាបក្សភូមិ និងចិញ្ចឹមចលនា រួមទាំងឧបត្ថម្ភគណកម្មាធិការបក្សឃុំ-ស្រុកសរុបថវិកាទាំងអស់៩៨,០៦៩,០០០រៀល។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន បានធ្វើការសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ស្វែងយល់អំពីបញ្ហាប្រឈមនានា ដែលអាចកើតមានចំពោះប្រជាពលរដ្ឋផងដែរ៕