(ភ្នំពេញ)៖ មណ្ឌលវិចិត្រសិល្បៈ បើកសម្ពោធជាផ្លូវការហើយ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នេះ ដោយមានលក់នូវគ្រឿង សង្ហារឹមធ្វើអំពីឈើខ្មែរគ្រប់ប្រភេទ តុ ទូ កៅអ៉ី ទ្វារ សាឡុង គ្រែក្បាច់ខ្មែរ ព្រមទាំងទទួលឆ្លាក់ឈើ ថ្ម ថ្មកែវ ស្ពាន់ ប្រាក់គ្រប់ប្រភេទ ធ្វើស៊ុមក្បាច់គ្រប់ប្រភេទ និងរៀបចំកាដូរគ្រប់កម្មវិធីផងដែរ។
ពិធីសម្ពោធមណ្ឌលវិចិត្រសិល្បៈនេះ មានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ មណ្ឌលវិចិត្រសិល្បៈនេះ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ២៨Eo ផ្លូវលេខ ១៧៨ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ។ លោកអ្នកត្រូវការគ្រឿងចម្លាក់ និងគ្រឿងសង្ហារឹម សូមអញ្ជើញមក មណ្ឌលវិចិត្រសិល្បៈ ពិតជាមិនខុសបំណងឡើយ៕