(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៨,១២០,៤១២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៧២,២២២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៦៨៦,៧៤០នាក់ (ស្លាប់ ១០៨,៥៧១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៦៦៧,៧១៤នាក់ (ស្លាប់ ២៩,១២៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,២៧៩,៧៧៦នាក់ (ស្លាប់ ១០,៩៦១នាក់)
* ថៃ ឆ្លងចំនួន ៧៧៦,១០៨នាក់ (ស្លាប់ ៦,៣៥៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៣៣,១២៧នាក់ (ស្លាប់ ១២,០១៤នាក់)
* វៀតណាម ឆ្លងចំនួន ២១៩,៧៤៥នាក់ (ស្លាប់ ៣,៧៥៧នាក់)
* កម្ពុជា ឆ្លងចំនួន ៨២,៣៩៩នាក់ (ស្លាប់ ១,៥៨៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៥,៨៣៦នាក់ (ស្លាប់ ៤២នាក់)
* ទ្បាវ ឆ្លងចំនួន ៨,៥៦១នាក់ (ស្លាប់ ៨នាក់)
* ព្រុយណេ ឆ្លងចំនួន ៤០៦នាក់ (ស្លាប់ ៣នាក់)៕