(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅទូទាំងខេត្តរតនគិរីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨១៦នាក់, ព្យាបាលជាសះស្បើយ៦១៨នាក់ និងស្លាប់ ៧នាក់។
រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានអាការៈក្អក, ផ្តាសាយ, ហៀរសំបោរ, ក្តៅខ្លួនសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរស័ព្ទលេខ៖097 595 77 88/092 121 383/097 775 12 12៕