(ព្រះវិហារ)៖ លោក យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ខេត្តព្រះវិហារ រួមជាមួយអនុប្រធាន និងសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក.ខេត្ត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់សម្ភារដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងសប្បុរសជនរួមមានទឹកសុទ្ធ១៨០ កេស ទឹកសុទ្ធយួរ ៧២០យួរ មី១៨០កេស ត្រីខ១០៨ យួរ អាល់កុល ១៨០លីត្រ ម៉ាស ១៨០ប្រអប់ ស្រោមដៃ៣៦ប្រអប់ ជូនក្រុមការងារ ស.ស.យ.ក ដែលបានចូលរួមសម្របសម្រួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំង៣៦ ក្រុម ក្នុងក្រុង ស្រុកទាំង៨។
ក្នុងឱកាសនោះលោកប្រធាន ស.ស.យ.ក.ខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ចំពោះបងប្អូនមហាគ្រួសារស.ស.យ.ក ក្នុងខេត្តព្រះវិហារទាំងអស់ ដែលបានខិតខំក្នុងការ ចូលរួមបំពេញការងារ ពិសេសចូលរួមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ហើយក៏សូមជូនពរអោយក្រុមការងារមានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ១៩ បានគ្រប់ៗគ្នា។
សម្ភារផ្តល់ជូនក្នុងមួយក្រុមៗរួមមាន៖ ទឹកសុទ្ធ៥ កេស ទឹកសុទ្ធយួរ២០យួរ មី៥ កេស ត្រី៣ យួរ អាល់កុល៥ លីត្រ ស្រោមដៃមួយប្រអប់ ម៉ាស ៥ប្រអប់។ ព្រមទាំងផ្តល់ថវិកាចំនួន ២០០,០០០ ក្នុងមួយក្រុង ស្រុក សម្រាប់ការដឹកសម្ភារផងដែរ៕