Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង អនុរដ្ឋលេខាធិការ៤រូប នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

26-03-2016 15:58

(ភ្នំពេញ)៖ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង អនុរដ្ឋលេខាធិការថ្មី ៤រូប នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលឡាយព្រះហស្ថលេខា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ បានឱ្យដឹងថា អនុរដ្ឋលេខាធិការថ្មី ៤រូបនោះ រួមមាន លោក មាន ច័ន្ទវ៉ាន់នី, លោក ឡៅ ទិព្វសីហា, លោក សេង ថានី និង លោក លាង មុនីរិទ្ធ ។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យព្រះមហាក្សត្រ ស្តីពីការតែងតាំងអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី ទាំង៤រូប៖