Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន២៥នាក់ ជាសះស្បើយ៥១នាក់ និងស្លាប់៣នាក់

09-08-2021 19:57

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៥នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី ប្រកាសដោយក្រសួងសុខាភិបាលកាលពីព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៩ ខែសីហានេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានបញ្ជាក់ពីការជាសះស្បើយ៥១នាក់ និងស្លាប់៣នាក់ផងដែរ។

រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក៕