(ភ្នំពេញ)៖ សកម្មភាពយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះអនុវត្តបម្រាមគោចរ តាមសេចក្តីសម្រេចលេខ ២៤៩/២១ សសរ របស់សាលារាជធានីភ្នំពេញ ដោយធ្វើការចេញល្បាត ត្រៀមអន្តរាគមន៍ និងត្រួតពិនិត្យគ្រប់គោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩៖០០នាទីយប់ ដល់ម៉ោង ៣៖០០នាទីទៀបភ្លឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សកម្មភាពចូលរួមនេះ ដើម្បីសុវត្ថិភាពសហគមន៍ ពោលគឺអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ទស្សនាវិដេអូ៖ https://fb.watch/7gZxzWPx34/