(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ មានកម្មវិធីសូត្រគម្ពីរ «អាល់កូរអាននុលការីម» ថ្នាក់ជាតិលើកទី២៥ ដែលធ្វើឡើង នៅវិហារឥស្លាមបឹងកក់ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការចូលរួមដោយថ្នាក់ដឹកនាំ ឥស្លាមការីម ការីមអះ ឥស្លាមសាសនិក សរុបជាង១០០០នាក់ដែលមកអំពីរាជធានី-ខេត្ត។
ក្នុងឱកាសនោះលោក បានលើកឡើងពីការរីកចម្រើនរបស់រាជរដ្ឋាភិបាល កាខិតខំប្រឹងប្រែង យកចិត្តទុកដាក់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះជនរួមជាតិ ក្នុងនោះរួមទាំងបងប្អូនឥស្លាមសាសនិកផងដែរ។ លោកបានបញ្ជាក់ថា «ដូច្នេះសូមខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដោយសាមគ្គីខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍជាតិជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»៕