(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចឱ្យដំណើរការឡើងវិញ ផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្ដី និងទីប្រជុំជននៃភូមិស្វាយស ក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំឡើងវិញ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។
តាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត អាជ្ញាធរសម្រេចអនុញ្ញាតឱ្យបើកដំណើរឡើងវិញនូវផ្សារសេរីស្ទោង បន្ទាប់ពីបិទជាបណ្ដោះអាសន្ន ដើម្បីគ្រប់គ្រងការឆ្លងរាលជំងឺកូវីដ១៩៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ៖