(ភ្នំពេញ)៖ បុរី ប៉េង ហួត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់ ខុនដូ ដឹស្តាប៉ូឡារីស២៣ និងកីឡដ្ឋាន ដែលស្ថិតនៅក្នុង គម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយករងប្រតិបត្តិ បានឲ្យដឹងថា នៅថ្ងៃនេះផងដែរ បុរី ប៉េង ហួត បានធ្វើពិធីបញ្ចុះបឋមសិលា សាងសង់ ខុនដូ ផ្សារប៉ូឡារីស និងកីឡដ្ឋាន ដែលមាន ការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់បុរី ប៉េង ហួត។ សម្រាប់ខុនដូ ដែលយើងបង្កើតឡើងមានកំពស់ ២៦ជាន់ និងប្រមាណជិត ១០០០យូនីត ដែលមាន ផ្សារប៉ូឡារីស ស្ថិតនៅជាន់ទី១ និងជាន់ទី២។ រីឯកីឡដ្ឋានយើង ជាកន្លែងហាត់ប្រាណកន្លែងហាត់វាយកូនហ្គោល ដែលយើងបង្កើតឡើង ដើម្បីបន្ថែមភាពងាយស្រួល ដល់អ្នកស្នាក់នៅក្នុងបុរីទាំងអស់។
គួរបញ្ជាក់ផងដែរថា ខុនដូ ដឹស្តាប៉ូឡារីស២៣ បានសាងសង់លើផ្ទៃដីទំហំ ៧,១៥៥ ម៉ែត្រការេ ជាមួយផ្ទៃក្រលាអគារសរុប ៨២,៥៥២ ម៉ែត្រការេ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ ក្នុងកំឡុងឆ្នាំ២០១៨ ខាងមុខនេះ ។ខុនដូ ដឹស្តាប៉ូឡារីស២៣ បានរៀបចំឲ្យមានបន្ទប់គេង១ និងបន្ទប់គេង២ ដែលមានតម្លៃចាប់ពីជាង៣ ម៉ឺនដុល្លារឡើងទៅ តែប៉ុណ្ណោះ ដោយអមជាមួយ សម្ភារៈដែលមានដូចជា ទូតាំងទូរទស្សន៍ ទូចង្គ្រានលើក្រោម ទូតាំងសម្ភារៈ សម្ភារៈបន្ទប់ទឹកមួយឈុត សាឡុងទទួលភ្ញៀវមួយឈុត ម៉ាស៊ីនត្រជាក់ សម្ភារៈបន្ទប់គេង និង ទូសម្លៀកបំពាក់ ស្របតាមតំរូវការរបស់អតិថិជន។
ក្រៅពីលំនៅដ្ឋានស្នាក់នៅ ជាលក្ខណៈខុនដូ ក្នុងនោះក្រុមហ៊ុនបានសាងសង់ជា ចំណតរថយន្តដ៏ធំទូលាយ មាននៅជាន់ទី៣ និងជាន់ទី៤។ លើសពីនេះទៅទៀត ក្រុមហ៊ុនរៀបចំអោយមានជា ក្លឹបហាត់ប្រាណ សួនច្បារលំហែកាយលើអាកាស នៅជាន់ទី២៦លើគេបង្អស់ នៃអគារខុនដូ ផងដែរ។
ខុនដូ ដឹស្តាប៉ូឡារីស២៣ ត្រូវបានបង្កើតឡើងដើម្បី បំពេញតម្រូវការដល់មនុស្សសម័យថ្មី ដែលកំពុងតែស្វែងរកនូវគេហដ្ឋានមួយ ដែលប្រកបដោយផាសុកភាព គួបផ្សំជាមួយការរស់នៅ បែបទំនើបទាន់សម័យ និងបរិស្ថានរស់នៅដ៏សម្បូរបែប ព្រមជាមួយតំលៃដ៏ទាក់ទាញ ដែលហួសពីការរំពឹងទុកផងដែរ។
ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនង ដោយផ្ទាល់មកកាន់ការិយាល័យ បុរី ប៉េង ហូត យើងខ្ញុំឥឡូវនេះ តាមរយៈទូរសព្ទលេខ៖ 016/017/098 59 6789, Email: [email protected], Facebook: www.facebook.com/boreypenghuoth