(កំពង់ស្ពឺ)៖ លោក ច័ន្ទ ថេតថានរះ នាយខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល ដោយមានការចូលរួមពីមន្រ្តីរដ្ឋក្រោមឱវាទ សហការជាមួយ ក្រុមប្រឹក្សាស្រុកពញាឮ ក្រុមប្រឹក្សាឃុំនិងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ បានរៀបចំពិធីបោះស្លាកសញ្ញាឈ្មោះ ឈើនៅតំបន់ភ្នំព្រះរាជទ្រព្យ។
ក្នុងគោលបំណងថែទាំកូនឈើ និងដើមឈើក្នុងបរិវេណភ្នំព្រះរាជទ្រព្យ ឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានស្គាល់ និងចូលរួមថែរក្សាពូជឈើដ៏កម្រនានាទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ ។
លោក ច័ន្ទថេត ថានរះ បានបញ្ជាក់ថា ក្រុមការងារធ្វើស្លាកសញ្ញាបានដើរបោះជាប់ដើមឈើធំៗក្នុងរមនីយដ្ឋានចង់ឲ្យភ្ញៀវទេសចរណ៍ ជាតិអន្តរជាតិ សិក្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ដែលបានមកកម្សានក្នុងតំបន់នេះបានស្គាល់ និងចូលរួមថែរក្សាទុកជាម្លប់ សម្រាប់កម្សានបែបទេសចរណ៍៕