(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានសម្ដែងនូវក្ដីត្រេកអរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ និង លោកស្រី ទ្រី ដាណា ដែលបានផ្ដល់អំណោយជាម៉ាស អាល់កុល និង ទឹកបរិសុទ្ធ ជូនចំពោះ រដ្ឋបាលខណ្ឌសែនសុខ ចំពេល យុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារនិង យុវវ័យ។
លោក ម៉ូវ ម៉ានិត បានថ្លែងថា នេះជាទឹកចិត្តដ៏ថ្លៃ ថ្លារបស់ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ និង លោកស្រី ទ្រី ដាណា ដែលផ្ដល់ជូនរដ្ឋបាលខណ្ឌសែនសុខ ជាលើកទី២ ក្នុងគោលបំណង ជួយបម្រើ ដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ នៅ មូលដ្ឋានផ្ទាល់។
លោកអភិបាលខណ្ឌ បានថ្លែងបន្តទៀតថា ការ ផ្ដល់ជំនួយជាម៉ាស និងអាល់កុលនៅពេលនេះ គឺ មានប្រយោជន៍ខ្លាំងណាស់ សម្រាប់យកទៅប្រើ ប្រាស់ជាប្រយោជន៍រួមនៅក្នុងយុទ្ធនាការចាក់ វ៉ាក់សាំង។
ចំណែក លោក ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បានលើក ឡើងថា នេះ ជាការចូលរួមចំណែករបស់ លោក និង ភរិយា ជាមួយរាជរដ្ឋាភិបាលក៏ដូចជា អាជ្ញាធរ មូលដ្ឋានផ្ទាល់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩។
លោក ឧកញ៉ា បានបន្ថែមទៀតថា លោកនឹងបន្ត ជួយតាមមូលដ្ឋាននិង ប្រជាពលរដ្ឋផ្ទាល់ទៅតាម លទ្ធភាពហើយក៏បានស្នើឱ្យប្រជាពលរដ្ឋ ទាំង អស់អនុវត្តវិធានការ ៣ ការពារ ៣ កុំ និងចូលរួម ឱ្យបានខ្ជាប់ខ្ជួនដើម្បីកាត់ផ្ដាច់ការឆ្លងទាំងស្រុង។
ចំពោះ អំណោយដែលលោកស្រី ទ្រី ដាណា និង ស្វាមី ផ្ដល់ជូនរដ្ឋបាលខណ្ឌសែនសុខ ជាលើកទី២ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ រួមមានម៉ាស ២០ កេស ស្មើនឹង៥ម៉ឺន ម៉ាស អាល់កុល ២០កាន ស្មើនឹង ៦០០លីត្រ និងទឹកពិសាបរិសុទ្ធចំនួន ៥០ កេស។
កាលពីខែឧសភាកន្លងទៅ លោកស្រី ទ្រី ដាណា និងស្វាមី ក៏បានផ្ដល់ជាអង្ករ ៥ តោន ទឹក សុទ្ធ ១០០ កេស ទឹកផ្លែឈើ ២៥ កេស និងមីចំនួន ១០០ កេសជូនដល់រដ្ឋបាលខណ្ឌសែនសុខផងដែរ៕