(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ បណ្ឌិត ម៉ី កល្យាណ ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន នឹងពន្យល់ពីប្រធានបទ៖ «សក្តានុពលវិនិយោគិនជប៉ុន សម្រាប់សេដ្ឋកិច្ចកម្ពុជា» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។
ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងបណ្ឌិត ម៉ី កល្យាណ ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។
សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយ របស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.