(កណ្តាល)៖ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ បានដឹកនាំក្រុមការងារចុះពិនិត្យ មើលការប្រមូលទិន្នផលស្រូវ របស់ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ស្ថិតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

ការចុះមកពិនិត្យមើលការប្រមូលផលស្រូវ របស់ក្រុមហ៊ុន អេង ឌីប៉ូ នេះធ្វើឡើងដើម្បីឲ្យបានដឹងច្បាស់ ពីចរន្តនៃការបង្កបង្កើន និងប្រមូលផលស្រូវ របស់ក្រុមហ៊ុនេះ ដែលបានគាំទ្រ និងរួមចំណែកដល់គោលនយោបាយ នាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ លោក សុខ ពុទ្ធិវុធ បានអំពាវនាវដល់ប្រជាកសិករយើង ដែលធ្វើស្រែចំការ សូមធ្វើប្រកបដោយជំនួញច្បាស់លាស់ទាំងការ ប្រើប្រាស់និងជ្រើសរើសពូជស្រូវការថែទាំដាក់ជីជាដើម ហើយលោកកោតសរសើរដល់ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍បានធ្វើស្រែប្រកបដោយ ស្តង់ដារ ដែលអាចជាគំរូមួយ ដល់ប្រជាកសិករខ្មែរយើង យកតម្រាប់តាមផងដែរ៕

ស្ដាប់កិច្ចសម្ភាសន៍ដោយផ្ទាល់

Posted by Sokrith Yann on Friday, March 25, 2016