(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥២២នាក់ ខណៈអ្នកជំងឺ៧០០នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨១,៣៣៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៧៤,៧៤៥នាក់ និងស្លាប់សរុបចំនួន ១,៥៣៧នាក់៕