(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌ ព្រែកព្នៅបានថ្លែងកោតសរសើរ និងអរគុណ ចំពោះលោកស្រី ទ្រី ដាណា និង ស្វាមី ដែលតែង ផ្ដល់ជំនួយដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដោយក្នុងនោះមានទាំងការផ្ដល់ជំនួ ដោយ ផ្ទាល់និងតាមរយៈរដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ចនានា។

លោក សុខ សម្បត្តិ បានថ្លែងបែបនេះនៅក្នុងឱកាសទទួលអំណោយពីលោកឧកញ៉ា ហ៊ីង បញ្ញារិទ្ធ និង លោកស្រី ទ្រី ដាណា នៅថ្ងៃ ទី៦ ខែសីហា ឆ្នាំ២០២១ ដែលអំណោយទាំងនោះ រួមមាន ម៉ាស ចំនួន២០កេសធំ ស្មើនឹង៥ម៉ឺនម៉ាស អាល់កុល ២០ កាន និង ទឹកពិសាបរិសុទ្ធចំនួន ៥០ កេស។

លោកស្រី ទ្រី ដាណា បានលើកឡើងថា នេះជា ទឹកចិត្តនិងជាថវិកាផ្ទាល់ខ្លួនរបស់លោកស្រី និង ស្វាមី។

លោកស្រីបន្តថា ដោយសារបច្ចុប្បន្ន កូវីដ១៩ កំពុង មានការរីករាលដាល អ្នកស្រី បានស្នើឱ្យរួមគ្នា ជួយដល់អ្នកជួបការលំបាក។

លើសពីនេះ លោកស្រី ក៏បានលើកទឹកចិត្ត អ្នក ជួបការលំបាកឱ្យមានការ តស៊ូ យកឈ្នះលើជំងឺកូវីដ១៩ ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន។

គួរបញ្ជាក់ដែរថា លោកស្រី ទ្រី ដាណា បានចែក អំណោយនិង ផ្ដល់អំណោយតាមរយៈរដ្ឋបាល ខណ្ឌព្រែកព្នៅ ជួយដល់ប្រជាពលរដ្ឋជាច្រើនលើក។

ក្នុងនោះដែរ កាលពីខែតុលា ក៏មានការចែកអំណោយជូនប្រជាពលរដ្ឋ ៧២៣គ្រួសារ ដែល ចំណាយថវិការាប់ម៉ឺនដុល្លារ។ ក្រៅពីនេះ លោកស្រី ក៏ បានរៀបចំការចែកអំណោយ នៅ គេហដ្ឋានផ្ទាល់ របស់លោកស្រីបន្តបន្ទាប់ផងដែរ៕