(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២០២, ៤០២,១៨៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,២៩០,៤២៥នាក់ និងជាសះស្បើយឡើងវិញ ១៨១,៩០៣,២០៤នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៦,៤៤៧,១២៣នាក់ ស្លាប់ចំនួន ៦៣២,៦៤១នាក់ និងជាសះស្បើយចំនួន ២៩,៨៣៤,៤៧២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣១,៨៩៤,៤៨៣នាក់ ស្លាប់ចំនួន ៤២៧,៤០១នាក់ និងជាសះស្បើយ ៣១,០៤៨, ១៥៣នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២០, ១០៨,៧៤៦នាក់ ស្លាប់ ៥៦១,៨០៧នាក់ និងជាសះស្បើយ ១៨,៨៦៨,៦០២នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖