(បន្ទាយមានជ័យ)៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជូនជនសង្ស័យ ប្រុស ស្រី ចំនួន០៦នាក់ ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ក្រោយបង្ក្រាបបានក្នុងបទល្មើសជួញដូរគ្រឿងញៀន។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកវរ:សេនីយ៍ឯក ធិន សុិនដេត ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះបង្រ្កាប នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនបានជនសង្ស័យមានចំនួន ០៦នាក់ ស្រី០២នាក់។
ជនសង្ស័យទាំង០៦នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១៖ ឈ្មោះ ផង តុលា ភេទប្រុស អាយុ៣០ឆ្នាំ
ទី២៖ ឈ្មោះ ផន សុហេង ភេទប្រុស អាយុ៣៤ឆ្នាំ
ទី៣៖ ឈ្មោះ កេង វណ្ណះ ភេទប្រុស អាយុ៣៣ឆ្នាំ
ទី៤៖ ឈ្មោះ នូវ ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ
ទី៥៖ ឈ្មោះ ណំ វាសនា ភេទស្រី អាយុ២៦ឆ្នាំ
និងទី៦៖ ឈ្មោះ ណាត់ ណារី ភេទស្រី អាយុ២៨ឆ្នាំ។
វត្ថុតាងចាប់យករួមមានដូចខាងក្រោម៖ ម្សៅក្រាមសថ្លា (សង្ស័យជាសារជាតិញៀន) ចំនួន៦កូនថង់តូច, ថ្នាំគ្រាប់ wy ពណ៌ក្រហម ចំនួន៣កូនថង់, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន៧គ្រាប់, ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១, សំបកថង់ និងឧបករណ៍ជក់មួយចំនួន
និងទូរស័ព្ទដៃចំនួន ៣គ្រឿង៕