(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ៣៦ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ៨១នាក់ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៦ ខែសីហានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង៣៦នាក់ ក្នុងនោះអ្នកជំងឺចំនួន៨នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងអ្នកជំងឺចំនួន ២៨នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្រុងសំរោង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៥,១៨៥ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៤,៥៧៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ៦០៧ករណី បានព្យាបាលជាសះស្បើយចំនួន១.៣១០នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៨៦៦នាក់ និងស្លាប់បាត់បង់ជីវិត ៩នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖