(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ និងកំណត់ស្រុកជាំក្សាន្ត ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារជាតំបន់«ក្រហម»ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មីDelta។
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី៦ខែសីហាឆ្នាំ២០២១នេះ បានសម្រេច៖បិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលជំងឺកូវីដ.១៩ជាបណ្តោះអាសន្នរយះពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៦ខែសីហាឆ្នាំ២០២១ដល់ថ្ងៃទី២០ខែសីហាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ.១៩(Delta)នៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកំណត់ស្រុកជាំក្សាន្តជាតំបន់«ក្រហម»៕
ខាងក្រោមជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖