ឧត្តមសេនីយ៍ ទូច ណារុថ ចុះផ្សព្វផ្សាយសភាពការណ៍ថ្មី និងទិសដៅការងារបក្ស នៅឃុំរកា ស្រុកពារាំង
26-03-2016 09:44
(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ ទូច ណារុថ ប្រធានក្រុមការងារចុះជួយឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី២៦ ខែមីនានេះ បានអញ្ជើញចុះផ្សព្វផ្សាយសភាពការណ៍ថ្មី និងទិសដៅ ការងារគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដោយនការចូលរួមពីក្រុមការងារ និងសមាជិក សមាជិកាបក្សជាង១០០០នាក់។
ក្នុងពីធីសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ ទូច ណារុថ បានលើកឡើងពីការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើប្រទេសរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ឲ្យសមាជិក សមាជិកាបក្ស បន្តចុះជួយប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាផងដែរ៕