(ភ្នំពេញ)៖ ភាពអស្ចារ្យនៃការហ៊ូរកញ្ចៀវយ៉ាងសប្បាយរីករាយ ក្នុងព្រឹត្ដិការណ៍ប្រគំតន្ដ្រីប្រចាំឆ្នាំ Hennessy Artistry កម្ពុជា ឆ្នាំ២០១៦ នៅសាលបុរីកោះពេជ្រ នៅរាត្រីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ របស់ក្រុមហ៊ុន Moët Hennessy Asia Pacific Pte, Ltd. ដែលមានការិយាតំណាងក្នុងប្រទេសកម្ពុជា ពិតជាជក់ចិត្ដណាស់ ទាំងការច្រៀង ការរាំកំសាន្ដ សម្តែងកម្មវិធីផ្សេង ដែលមានការលាយបញ្ជូលគ្នា យ៉ាងល្អឥតខ្ចោះ។
ពេលរាត្រីក្នុងកម្មវិធី Hennessy Artistry កម្ពុជា 2016 បានមានវត្តមានសិល្បករ សិល្បៈការនីដែលមានទេពកោសល្យមកពីជុំវិញពិភពលោក រួមជាមួយបទពិសោធន៍នៃការកម្សាន្ត ដ៏អស្ចារ្យ។
នៅឆ្នាំនេះក៏មានសិល្បករ សិល្បការនីកម្ពុជាដ៏ល្បីគឺកញ្ញា ឡូរ៉ា ម៉ម ដែលមានភាពល្បីល្បាញតាមរយៈ បទចម្រៀងដ៏ថ្មីៗដ៏ពេញនិយមជាច្រើនរបស់នាង ព្រមទាំងសិល្បករថ្មីរបស់កម្ពុជា គឺលោក Bross La ជាមួយដៃគូរបស់គាត់ គឺ SEAV JKS ក្រុមចម្រៀងកូរ៉េ Laysha DJ Brooklyn មកពីអូស្រ្តាលី, តារាចម្រៀងប្រើសំលេងតាមមាត់ជាចង្វាក់ភ្លេង លោក Shawn Lee MC Vibe DJ Mizz Kiya និងក្រុមរាំ Kings Back មកពីប្រទេសម៉ាឡេស៊ី បានរួមគ្នាបង្ហាញជូនលោកអ្នកនូវ សិល្បៈដ៏អស្ចារ្យពុំធ្លាប់មាន។ ជាពិសេសជាងនេះទៅទៀត យើងបាននាំសិល្បការនី ដែលប្រើឧបករណ៍បុរាណ Gu Zheng និងក្រុមរាំនារី Wonder Baby មកពីប្រទេសចិន ដើម្បីសម្តែងរួមគ្នាជាមួយសិល្បករផ្សេងទៀត។
តាមរយៈបទពិសោធន៍ដ៏អស្ចារ្យ និងទាន់សម័យនៅទីក្រុងជាច្រើនជុំវិញពិភពលោករួមមាន ញូវយ៉ក, ឡូសអ៊ិនជឺលេស, ម៉ៃអាមី, ម៉ូស្គូ, ហុងកុង, តៃប៉ិ, ស៊ាងហៃ, ក្វាងចូវ, ប៉េកាំង, ហាន់ណូយ, តូក្យូ, កូឡាឡាំពួ, ម៉ានីល និងហ្សាកាតា ដែលកម្មវិធី Hennessy Artistry បានក្លាយ ជាអ្នកត្រួសត្រាយផ្លូវ ដ៏ពិតប្រាកដក្នុងការបង្ហាញពីសិល្បៈចម្រុះ ដែលជាសិល្បៈលាយបញ្ចូលគ្នា ជាសកលយ៉ាងពិតប្រាកដ។
អ្នកស្រី ស៊ូ កណិកា ប្រធានគ្រប់គ្រងម៉ាកសញ្ញាស្រា Hennessy VSOP របស់ក្រុមហ៊ុន Moët Hennessy Asia Pacific Pte. Ltd បានលើកឡើងថា «យើងចង់បង្ហាញពីទស្សនៈរបស់យើង តាមរយៈការសម្តែង និងទេពកោសល្យដ៏ល្អឯក រួមជាមួយស្រា Hennessy Long Drinks ដែលបង្កើតបានជាបរិយាកាសដ៏រីករាយលាយឡំនឹងតន្ត្រី ស្ទីលរាំ វប្បធម៌ថ្មីៗ និងសិល្បចម្រុះប្លែកៗ។ សិល្បករ សិល្បការនីទាំងអស់នឹងចូលរួមបង្ហាញពីតន្ត្រីរួមគ្នាដ៏រស់រវើកអស្ចារ្យ» ។
អ្នកស្រី ស៊ូ កណិកា បន្ដថា ភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមកម្មវិធីនេះ ទទួលបាននូវបទពិសោធន៍ នៃការសម្តែងលំដាប់ពិភពលោក អមជាមួយការអបអរដោយស្រា Hennessy Long Drinks ដូចជា Hennessy Ginger, Hennessy Citrus, Hennessy Apple និង Hennessy Berry សម្រាប់ភាព រីករាយជាមួយទស្សនីយភាព បទភ្លេង និងរសជាតិប្លែកៗ។ កម្មវិធីនាពេលរាត្រី ជាមួយ Hennessy Long Drinks គឺជាកម្មវិធីរាត្រីដែលមិនគួរឲ្យខកខាន!
កម្មវិធី Hennessy Artistry កម្ពុជា គឺជាកម្មវិធីសិល្បៈលាយបញ្ចូលគ្នាជាសកល ដែលបានចាប់ផ្តើមនៅកម្ពុជាជាលើកដំបូងក្នុងឆ្នាំ២០១០ ជាផ្នែកមួយនៃកម្មវិធីរបស់ស្រា Hennessy VSOP ទូទាំងពិភពលោក ដើម្បីបង្ហាញពីការលាយស្រាប្រភេទផ្សេងគ្នាដ៏អស្ចារ្យបង្កើតបានជារសជាតិដ៏ល្អឯកពុំធ្លាប់មាន៕