(កោះកុង)៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងភរិយា បានឧបត្ថម្ភ ២០លានរៀល ដល់រដ្ឋបាលស្រុកបទុមសាគរ ខេត្តកោះកុង ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ ក្នុងគោលដៅជាប្រយោជន៍ជាតិ។ នេះបើតាមលិខិតថ្លែងអំណរគុណ របស់រដ្ឋបាលស្រុកបទុមសាគរ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងលិខិតថ្លែងអំណរគុណនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋបាលស្រុកបទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងភរិយា ដែលបានឧបត្ថម្ភថវិកា ២០លានរៀល សម្រាប់ទិញគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ ធ្វើឡដុតកាកសំណល់ និងទុកសម្រាប់រដ្ឋបាលស្រុក យកទៅចំណាយក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានស្រុក»

ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់រដ្ឋបាលស្រុកបទុមសាគរ៖