(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពីដំណើរការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅស្រុកបន្ទាយអំពិល និងស្រុកចុងកាល់ ចាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ស្អែកនេះតទៅ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកបន្ទាយអំពិល និងស្រុកចុងកាល់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ទៅតាមទីកន្លែងដែលមាននៅក្នុងសេចក្តីជូនដំណឹង៕
ខាងក្រោមជាសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖