(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ បានបន្តដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ទោ គង់ រតនៈភ័ណ្ឌ អធិការរងទទួលដឹកនាំផែនការងារសណ្ដាប់ធ្នាប់សាធារណ: នៃអធិការដ្ឋាននគរបាលខណ្ឌ បន្តដឹកនាំកម្លាំងចុះដាក់គោលដៅត្រួតពិនិត្យបទល្មើសចរាចរផ្លូវគោក ក្រោយពីមានបទបញ្ជាណែនាំពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ការដាក់បទបញ្ជារបស់លោកវរសេនីយ៍ឯក ហ៊ាង ថារេត លើបញ្ហាត្រួតពិនិត្យបទល្មើសចរាចរនេះ បានបន្តចាប់ផ្ដើមអនុវត្តឡើងជាបន្តបន្ទាប់ ស្ថិតនៅចំណុចគោលដៅក្បែរក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ហ៊ាង ថារេត បានបញ្ជាក់ថា ការបន្តដាក់គោលដៅត្រួតពិនិត្យបទល្មើសចរាចរជាបន្តបន្ទាប់នេះ ក្នុងគោលបំណង ក៏ដូចជាសំណូមពរ ឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ ពីច្បាប់ចរាចរ និងចេះគោរពច្បាប់ចរាចរ ដែលអាចចូលរួមកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរ កាត់បន្ថយការចំណាយផ្សេងៗ តាមរយៈការបើកបរមានស្លាកលេខត្រឹមត្រូវ កញ្ចក់ និងពាក់មួកសុវត្ថិភាពលើបញ្ហាបច្ចេកទេសផ្សេងៗ នៃយានយន្ដ និងទោចក្រក្រយានយន្ដ ពិសេសការគោរពភ្លើងសញ្ញាចរាចរ។
លោកវរសេនីយ៍ទោ គង់ រតនៈភ័ណ្ឌ បានបញ្ជាក់ថា ស្ថិតនៅក្នុងបរិបទ នៃការរីករាលដាលឆ្លងជំងឺកូវីដ១៩ ជាពិសេសកូវីដបំប្លែងខ្លួនថ្មី ដែលតា ក្រៅពីការអនុវត្តត្រួតពិនិត្យរាល់ ស្លាកលេខ មួក កញ្ចក់ លើបញ្ហាបច្ចេកទេសផ្សេងៗ នៃមធ្យោបាយធ្វើដំណើរ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ ពីច្បាប់ចរាចរណ៍ និងចូលរួមកាត់បន្ថយនូវអាត្រាគ្រោះថ្នាក់ចរាចរណ៍ ក៏មានការចូលរួមពីកម្លាំងអន្តរាគមន៍ កម្លាំងសណ្ដាប់ធ្នាប់ផងដែរ ដែលអាចអនុវត្តបង្ក្រាបបទល្មើសមួយចំនួនទៀត តាមរយៈយានយន្ដ និងទោចក្រយានយន្ដ ដូចជា បទល្មើសចោរកម្ម លួច ឆក់ ប្លន់ និងការរក្សាទុក ឬចរាចរគ្រឿងញៀន៕