(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,៧៥១,០៤៨នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៦១,៧៤៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៥៦៨,៣៣១នាក់ (ស្លាប់ ១០២,៣៧៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៦២៧,៨១៦នាក់ (ស្លាប់ ២៨,៤២៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,២០៣,៧០៦នាក់ (ស្លាប់ ១០,០១៩នាក់)
* ថៃ ឆ្លងចំនួន ៦៩៣,៣០៥នាក់ (ស្លាប់ ៥,៦៦៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣១៩,២៥០នាក់ (ស្លាប់ ១០,៩៨៨នាក់)
* វៀតណាម ឆ្លងចំនួន ១៨៥,០៥៧នាក់ (ស្លាប់ ២,៧២០នាក់)
* កម្ពុជា ឆ្លងចំនួន ៨០,២២៥នាក់ (ស្លាប់ ១,៥០៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៥,៥០៨នាក់ (ស្លាប់ ៤០នាក់)
* ទ្បាវ ឆ្លងចំនួន ៧,៥១១នាក់ (ស្លាប់ ៧នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៣៩នាក់ (ស្លាប់ ៣នាក់)៕