(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៦២នាក់ និងជាសះស្បើយចំនួន ៧៥នាក់។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ខេត្តស្វាយរៀងក៏មានអ្នកស្លាប់ដោយសារជំងឺកូវីដនេះចំនួន ៣នាក់ទៀតផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។
ប្រជាពលរដ្ឋក៏អាចទំនាក់ទំនងមកកាន់មន្ទីរសុខាភិបាលខេត្តស្វាយរៀង តាមរយៈលេខទូរស័ព្ទ 097 338 9777 ឬទំនាក់ទំនងមកកាន់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាផ្ទុកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង តាមរយៈលេខទូរស័ព្ទ 097 503 4567 / 088 783 6666។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩នេះមក ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៥,០៥៩នាក់ ជាសះស្បើយចំនួន ៤,៥០៥នាក់ ស្លាប់ចំនួន ១០៨នាក់ និងកំពុងព្យាបាលចំនួន ៤៤០នាក់ទៀត៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖