(ភ្នំពេញ)៖ គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា បានចេញលិខិតបំភ្លឺថា ថ្មីៗនេះមានជនក្លែងបន្លំមួយក្រុមបានចេញលិខិតឧទ្ទេសនាម ដោយប្រើរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងយកឈ្មោះ «កម្លាំងសហប្រតិបត្តិការកសាងសមាជិកគណបក្សជូនសម្ដេចតេជោ»។
គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្រុមនេះបានទៅទាក់ទងតាមខេត្តមួយចំនួនរួចហើយ ដើម្បីសុំចុះបំពេញបេសកកម្មកសាងសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងករណីពិសេស។
ចំពោះករណីនេះ ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្ដាល បានច្រានចោលទាំងស្រុងនូវសកម្មភាពល្មើសខាងលើនេះ ព្រោះខុសពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ហើយក្រុមនេះ ក៏ពុំមានការចាត់តាំងចេញពីអង្គការចាត់តាំងណាមួយរបស់គណបក្សប្រជាជនកម្ពុជាឡើយ៕
ខាងក្រោមនេះជាលិខិតបញ្ជាក់របស់ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា៖