Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំរួមគ្នាលើការងារអនុវត្តន៍ច្បាប់ ការអប់រំបណ្តុះបណ្តាល គ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ

05-08-2021 17:07

(ត្បូងឃ្មុំ)៖ គណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំរួមគ្នាមួយជាមួយអនុគណៈកម្មការចំរុះ រួមមានអនុគណៈកម្មការអនុវត្តច្បាប់, អនុគណៈកម្មការអប់រំបណ្ដុះបណ្ដាល និងទាក់ទងសាធារណៈ និងអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ១៩។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានអនុគណៈកម្មការ និងមានការចូលរួមពី ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលស្រុក ក្រុងទាំង៧ ដែលជាសមាជិក ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ប្រមាណជាង២០រូប ។

នាឱកាសនោះលោក កេង ប៊ុនណា បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំនងដើម្បីដាក់ចេញនូវវិធានការចាំបាច់នានា លើការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តវិធានការការពារ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានា ទាំងវិធានការសុខាភិបាល ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដែលត្រូវដាក់ចេញ ដើម្បីបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ។

លោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំង និងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ១៩ របស់សម្តេចដោយជឿជាក់យ៉ាងមុតមាំលើចលនាជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនយើងជាក់ជាមិនខាន។

ឆ្លៀតក្នុងឱកាសនោះលោក កេង ប៊ុនណា ក៏បានអំពាវនាវបន្ថែមទៀត ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះជំកូវីដ១៩បម្លែងថ្មី ប្រភេទដែលតា (Delta) ដែលកំពុងរាលដាលក្នុងមូលដ្ឋានខេត្តមួយចំនួនជាក់ស្ដែង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ផងដែរ៕