(កំពត)៖ ប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅ នៅក្នុងស្រុកអង្គរជ័យ ស្រុកឈូក ស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត អាចទៅទទួលយកការចាក់ សាំង ការពារជំងឺកូវីដ១៩បានហើយ ចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ។
នៅក្នុងសេចក្តីជូនដំណឹងនេះបានឱ្យដឹងទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋទាំង៤ស្រុកនេះ និងចាប់ផ្តើមពេលព្រឹកពីម៉ោង ៨៖០០នាទី ដល់ម៉ោង ១៧៖០០នាទី នេះតទៅ ហើយពុំមានការឈប់សម្រាកថ្ងៃសៅរ៍-អាទិត្យនោះឡើយ ដោយប្រើប្រាស់វ៉ាក់សាំង ចនសុន ចនសុន តែមួយដូសគត់។
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីតាំងខាងលើ សូមយកមកជាមួយនូវឯកសារថតចម្លងដូចជា៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬលិខិតដែលមានបញ្ជាក់ពីអាជ្ញាធរ ឃុំ/សង្កាត់ ដោយអនុវត្តឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសត្រូវ ប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ របស់រាជរដ្ឋាភិបាល និងការរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឲ្យបានល្អប្រសើរ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត៖