(កែប)៖ រដ្ឋបាលខេត្តកែប នឹងធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ១៩ នៅលើអាជីវករផ្សារ និងប្រជាពលរដ្ឋនៅជុំវិញផ្សារក្តាម ផ្សារសេះស ផ្សារដំណាក់ចង្អើរ ផ្សារកែប ផ្សារពងទឹក ផ្សារចំការលើ ឆ្នេរលេងទឹក និងឆ្នេរជ្រោយដូង ចាប់ពីវេលាម៉ោង៨៖០០ ដល់ម៉ោង៤៖០៩នាទី ថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
បើសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គោលបំណងធ្វើតេស្តរហ័ស លើអាជីវករ និប្រជាពលរដ្ឋនៅជុំវិញផ្សារទូទាំងខេត្តនេះ គឺដើម្បីទប់ស្កាតទ់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប៖