(ភ្នំពេញ)៖ Facebook «រឿងពិត CNRP» នៅវេលាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានបង្ហោះសារសម្លេងឆ្លងឆ្លើយ វគ្គពិសេសទី៧ «អាមុំពិត ជាមានទំនាក់ទំនងជាមួយលោក កឹម សុខា តាំងពី៧ ៨ខែមកម៉្លេះ មុនពេលបែកធ្លាយរឿងអាស្រូវ» (សំឡេងឆ្លើយឆ្លងគ្នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦)។
Facebook បានបន្តសរសេររៀបរាប់ថា៖ «ពាក្យចាស់ពោលថា ដំរីស្លាប់ យកចង្អេរមកបាំងមិនជិតឡើយ»។ យ៉ាងណាមិញរឿងអាស្រូវស្នេហា ផ្លូវភេទរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាមួយអាមុំក្តី ជាមួយបណ្តាស្រីស្នេហ៍ជាច្រើនទៀតក្តី គឺពិតជាសំឡេងរបស់លោក កឹម សុខា និយាយឆ្លើយឆ្លងគ្នាជាមួយស្រីៗទាំងនោះ។ បើលោក កឹម សុខា ហ៊ានស្បថ សូមចេញមុខមកចុះ ប៉ុន្តែខ្ញុំសូមឲ្យលោកប្រធានត្រូវហ៊ាន សច្ចាថា ពាក្យគ្រប់ម៉ាត់ គឺជាពាក្យពិត ក្នុងន័យថា បើលោកប្រធានបានប្រព្រឹត្តអំពើផិតក្បត់ មានស្រីញី និងបានចំណាយលុយយ៉ាងច្រើន ទៅឲ្យស្រីស្នេហ៍ពិតមែន សូមឲ្យលោកទទួលខុសត្រូវនូវទង្វើរបស់លោកតាមផ្លូវច្បាប់ចុះ ប៉ុន្តែ បើលោកឆ្លើយថា ខ្លួនលោកមិនបានប្រព្រឹត្តទេ ហើយនោះជាការចោទប្រកាន់ ដោយលោកហ៊ានធានាអះអាងថា បើលោកបានធ្វើទង្វើនោះមែន សូមឲ្យគណបក្សរបស់លោករលាយ បាត់អស់អ្នកគាំទ្រទាំងស្រុង និងស្គាល់តែការអាមាស់អាប់ឱនអស់មួយជីវិត។ ខ្ញុំស្នើបែបនេះ ពីព្រោះតែចង់ឃើញអ្នកនយោបាយដូចលោកប្រធាន កឹម សុខា ត្រូវមានសេចក្តីក្លាហាន ចេញមុខមកទទួលខុសត្រូវ បើលោកជាមាសសុទ្ធ គឺមិនត្រូវខ្លាចភ្លើងឡើយ»។
សូមស្តាប់សម្លេងឆ្លងឆ្លើយ របស់ម្ចាស់ហាងកាត់សក់ខ្មែរអង្គរ៖
រឿងអាស្រូវ កឹម សុខា វគ្គពិសេសទី៧រឿងអាស្រូវ កឹម សុខា វគ្គពិសេសទី៧ម្ចាស់ហាងកាត់សក់ខ្មែរអង្គរ បញ្ជាក់ថា៖
Posted by រឿងពិត CNRP on Friday, March 25, 2016