(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយពីសប្បុរសជន ក្នុងគោលបំណងចូលរួម ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។
អំណោយដែលសប្បុរសជនបានប្រគល់ជូនរដ្ឋបាលខេត្ត មានដូចជា អាល់កុល ១៥កាន, ម៉ាស៩ កេសធំ, អង្ករ ៥.១២៥ គីឡូក្រាម, ទឹកបរិសុទ្ធ៣០កេស, មីម៉ាម៉ាកំប៉ុង ៥កេសធំ និងថវិកា១០០ដុល្លារ។
ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ឲ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពុងមមាញឹកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ជាពិសេសប្រភេទថ្មី ដែលតា ដ៏កាចសាហាវនេះ៕