(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបន្ថែមទីតាំងមួយទៀត ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់ អាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ។ ទីតាំងថ្មីដែលបន្ថែមនេះ នៅក្នុងមន្ទីរសម្រាកព្យាបាល អូឡាំព្យា មេឌីខល ស្ថិតនៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនដល់កុមារ និងក្មេងជំទង់អាយុចន្លោះពី១២ ដល់១៧ឆ្នាំ ចំនួន៣៩កន្លែងរួចហើយ នៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖