(ប៉ារីស)៖ មនុស្ស១២នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងធុនតូចមួយគ្រឿងដែលពួកគេជិះបានបុករថយន្តដឹកទំនិញធុនធំមួយគ្រឿងទៀត ក្នុងតំបន់ Allier ភាគកណ្តាលប្រទេសបារាំងតែម្តង។ នេះបើតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅរសៀលថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៥នេះ។
រថយន្តក្រុងធុនតូចនេះ បាននិងកំពុងធ្វើដំណើរ ចេញពីប្រទេសស្វីស ទៅកាន់ប្រទេសព័រទុយហ្គាល់ ដោយឆ្លងកាត់ប្រទេសបារាំងនៅពេលហេតុការណ៍គ្រោះថ្នាក់កើតឡើង ជិតពេលពាក់កណ្តាលអាធាត្រឈានចូលថ្ងៃសុក្រ។ របាយការណ៍ពីមន្ត្រីក្នុងតំបន់បានឲ្យដឹងថា «អ្នកធ្វើដំណើរទាំង១២នាក់ ជិះនៅលើរថយន្ត គឺជាជនជាតិព័រទុយហ្គាល់ ដោយពួកគេបានស្លាប់ទាំងអស់»។
រថយន្តក្រុងធន់តូចនេះ បានបើកបំពានចូលទៅផ្លូវម្ខាងទៀត ទើបបានបុកជាមួយនឹង រថយន្តដឹកទំនិញ ដែលធ្វើដំណើរបញ្ច្រាសគ្នានោះ។ អ្នកបើកបររថយន្តក្រុងធុនតូច និងជនជាតិអ៊ីតាលី ២នាក់ទៀត ជាអ្នកបើកបររថយន្តដឹកទំនិញ បានរួចផុតពីសេចក្តីស្លាប់ ប៉ុន្តែបានទទួលរងរបួសធ្ងន់ធ្ងរ។ សាលនៅភូមិក្នុងតំបន់មួយ ត្រូវបានប្រើប្រាស់ជាកន្លែង សម្រាប់ដាក់សពជាបណ្តោះអាសន្ន ខណៈផ្លូវក៏ត្រូវបានបិទផងដែរ បន្ទាប់ពីហេតុការណ៍កើតឡើង៕