(ភ្នំពេញ)៖ កម្លាំងនគរបាលច្បារអំពៅ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាបងប្អូនបង្កើតខណៈដែលពួកគេបានទៅឆបោកនៅហាងលក់គ្រឿងសំណង់ នៅភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
មន្រ្តីនគរបាល ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់បានទៅហាងលក់គ្រឿងសំណង់ ដោយកុហសថា មេជាងឲ្យមកយកគ្រឿងសំណង់ពេលនោះដោយមានការសង្ស័យ ក៏រាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង។ ជនសង្ស័យទី១ឈ្មោះ កែវ ហេង អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកណ្ដាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ និងជនសង្ស័យទី២ឈ្មោះ កែវ ជា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅជាមួយគ្នា៕