(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៨៣នាក់ ខណៈអ្នកជំងឺ ៦៥៨នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៩,៦៣៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧២,៨០៣នាក់ និងស្លាប់សរុបចំនួន ១,៤៨៨នាក់៕