ជាទូទៅគ្រួសារនីមួយៗ តែងតែប្រើប្រាស់រថយន្តពីរផ្សេងគ្នា រួមមានរថយន្តសម្រាប់ជិះ ក្នុងក្រុង និងរថយន្តសម្រាប់ចុះតាមខេត្តនានា ក៏ប៉ុន្តែជាមួយនឹងរថយន្ត Ford Everest ទាំងនេះពុំមែនជាបញ្ហាទៀតឡើយ។ រថយន្ត Ford Everest 2016 មានបច្ចេកវិទ្យាខ្ពស់និងឆ្លាតលើសគេ ស័ក្ដសមសម្រាប់អ្នកបើកបរយកទៅប្រើប្រាស់ មិនថាសម្រាប់ការធ្វើដំណើរផ្លូវជិតឬផ្លូវឆ្ងាយ ឬផ្លូវដែលមានស្ថានភាពលំបាកនោះទេ។
បច្ចេកវិទ្យាចុងក្រោយដែលទំនើបបំផុតរបស់រថយន្ត Ford Everest គឺប្រពន្ធ័គ្រប់គ្រងការបើកបរលើគ្រប់ស្ថានភាពផ្លូវ (Terrain Management System) ដែលអាចជួយសម្រួលដល់ការបើកបរតាមរយៈជម្រើសផ្លូវ ៤ប្រភេទផ្សេងគ្នាដូចជា ការបើកបរនៅលើផ្លូវធម្មតា ផ្លូវដែលមានស្ថានភាពរអិលឬភក់ ផ្លូវខ្សាច់ និងផ្លូវដែលមានដុំថ្មឬគ្រួស ដែលផ្តល់ឲ្យអ្នកបើកបរអាចផ្លាស់ប្តូរនូវការបើកបររបស់ខ្លួន នៅតាមស្ថានភាពផ្លូវផ្សេងៗគ្នា។ ម្យ៉ាងវិញទៀត រថយន្តនេះក៏មានបំពាក់នូវប្រព័ន្ធទប់លំនឹង ពេលចុះចំណោទ និងឡើងចំណោត ដែលជួយសម្រួលដល់ការបើកបរ នៅលើផ្លូវដែលចោទខ្លាំង និងមានសមត្ថភាពអាចបើកបរកាត់ទឹក បានជំរៅ៨០០មីលីម៉ែត្រផងដែរ៕