ជនជាតិវៀតណាម១០នាក់ទៀត ត្រូវបានចាប់ខ្លួននៅសង្កាត់ស្វាយប៉ាក ពីបទរស់នៅ និងធ្វើការខុសច្បាប់
25-03-2016 16:06
(ភ្នំពេញ)៖ ជនជាតិវៀតណាមចំនួន១០នាក់ទៀតហើយ ក្នុងនោះស្រី២នាក់ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ត្រូវបានកម្លាំងនគរបាល អន្តោប្រវេសន៍ចាប់ខ្លួន ស្ថិតនៅក្នុងភូមិលូ សង្កាត់ស្វាយបាក ខណ្ឌឬស្សីកែវ ដោយសារតែពួកគេរស់នៅ និងធ្វើការខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានថ្លែងឲ្យដឹងថា កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំង នៃស្នងការដ្ឋានរាជធានីភ្នំពេញ ក្រោមការសម្របសម្រួល ពីលោកព្រះអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅឃាត់ខ្លួនពួកគេ ដែលបានលួចឆ្លងដែន ចូលមកស្នាក់នៅដោយខុស ដោយប្រកបរបរជាងដែក នៅរាជធានីភ្នំពេញ។ សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត នៅនាយកដ្ឋានដើម្បីបន្តការសួរនាំ និងបណ្តេញចេញពីប្រទេសកម្ពុជា៕