(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ, កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដឹកនាំដោយលោករដ្ឋមន្រី្ត ម៉ម ប៊ុនហេង ដោយមានការចូលពីតំណាងក្រសួងនានា ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី គណៈវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធ និងនាយកដ្ឋាន ផ្នែកពាក់ព័ន្ធផ្សេងៗទៀត សរុបចំនួនប្រមាណ៥៥នាក់។
សេចក្តីព្រាងច្បាប់នេះ មាន៩ជំពូក ៣៥មាត្រា ដែលំពូកទី១ ចែងអំពីបទប្បញ្ញាត្តិទូទៅ មាន៤មាត្រា ជំពូកទី២ ចែងអំពីសមត្ថកិច្ច គ្រប់គ្រងមាន១ មាត្រា ជំពូកទី៣ ចែងអំពីការប្រកបវិជ្ជាជីវៈសុខាភិបាលមាន៧មាត្រា ជំពូកទី៤ ចែងអំពីសម្បទាក្នុងការប្រកបវិជ្ជាជីវ:មាន២មាត្រា ជំពូកទី៥ ចែងអំពីទណ្ឌកម្មខាងវិន័យនិងការប្តឹងទាស់មាន៨មាត្រា ជំពូកទី៦ ចែងអំពីបទប្បញ្ញាត្តិដោយឡែកមាន២មាត្រា ជំពូកទី៧ ចែងអំពីទោស ប្បញ្ញាត្តិមាន៥មាត្រា ជំពូកទី៨ ចែងអំពីអន្តរប្បញ្ញាត្តិមាន៥មាត្រា និងជំពូកទី៩ ចែងអំពីអវសានប្បញ្ញាត្តិ មាន១មាត្រា៕