(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១២នាក់បន្ថែមទៀត និងអ្នកជាសះស្បើយចំនួន ១៥នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក្រចេះបានអំពាវនាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទាំង ១២នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក។

សូមជម្រាបថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តក្រចេះបានរកឃើញអ្នកឆ្លងជំងឺកូវីដនេះសរុបចំនួន ៣៥៨នាក់ ព្យាបាលជាសះស្បើយចំនួន ២២៨នាក់ ស្លាប់ចំនួន ៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១២២នាក់ទៀត៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ៖