ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ទេសរដ្ឋមន្រ្តី សេរី កុសល ជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន
25-03-2016 15:10
(ភ្នំពេញ)៖ លោក ប្រាក់ សុខុន អនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ត្រូវបាននាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយ ព្រះមហាក្សត្រដើម្បីបញ្ចប់មុខងារ ដោយដាក់លោកទេសរដ្ឋមន្រ្តី សេរី កុសល ជំនួសវិញ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលទើបទទួលបាននៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ។
ដោយឡែក លោក លី ធុជ ត្រូវបានតែងតាំងជា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី២ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង៖