Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តសៀមរាប ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួន១៦នាក់ ដកហូតថ្នាំញៀន៣កញ្ចប់ និងម៉ូតូគ្រឿង

25-03-2016 14:50

(សៀមរាប)៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងអាវុធហត្ថក្រុង បានបើកប្រតិបត្តិការចុះបង្ក្រាប ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យ១៦នាក់ ព្រមទាំងបានដកហូតថ្នាំចំនួន៣កញ្ចប់ និងម៉ូតូ៤គ្រឿងផងដែរ នៅវេលាម៉ោងជាង២​ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។

មន្រ្តីអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យទាំង១៦នាក់ ក្នុងនោះមានស្រី២នាក់ ត្រូវបានយកទៅសួរនាំនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕