(ភ្នំពេញ)៖ ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង តំណាងម៉ាករថយន្ត CHEVROLET តែមួយគត់នៅកម្ពុជា ផ្តល់ជូនជាលើកដំបូង ដែលមិនធ្លាប់មាន នៅកម្មវិធីធានាបន្ថែម ហ្សេវរ៉ូឡេ (CHEVROLET 3+3) សម្រាប់ ប្រទេសកម្ពុជា។ នោះមានន័យថា ការការពារ ការធានានិងជំនួយតាមដងផ្លូវ ដល់ទៅ 3 ឆ្នាំ ឬ100,000km ។ លើសពីនេះទៀត ម្ចាស់រថយន្ត នឹងទទួលបាន ការថែទាំរថយន្ត ឥតគិតថ្លៃសម្រាប់ថែទាំដល់ទៅ 3 ឆ្នាំឬ 60,000km ។ ផែនការនេះបានគ្របដណ្តប់ ការទិញថ្មីគ្រប់ម៉ូដែល រថយន្ត Chevrolet នៅកម្ពុជា។
លោក ប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង បាននិយាយថា «ការផ្តល់ជូន អស្ចារ្យ នេះ បង្ហាញពីទំនុកចិត្ត ពេញលេញ របស់យើង ចំពោះគុណភាពជឿទុកចិត្តបាន និងយូរអង្វែង នៃរថយន្ត ហ្សេវរ៉ូឡេ។ អ្នកអាចនឹងគិតថា ជាមួយនឹងកម្មវិធីធានាបន្ថែម ហ្សេវរ៉ូឡេ (CHEVROLET 3+3) ប្រជាជនកម្ពុជា នឹងរីករាយជាមួយ ការបើកបរ និងការចំណាយទាប នៃភាពជាម្ចាស់រថយន្ត CHEVROLET និងមានសក្តានុពលបង្កើនតំលៃលក់បន្ត នេះជាការគិតដល់ត្រឹមត្រូវ»។
លោកបន្ថែមថា «ការការពារ ការធានា របស់កម្មវិធីនេះ បានផ្តល់នូវ ការផ្លាស់ប្តូរគ្រឿងបន្លាស់ដោយឥតគិតថ្លៃ ទាំងនោះរួមបញ្ចូល ដូចជា: កម្មវិធីធានាបន្ថែម ហ្សេវរ៉ូឡេ (CHEVROLET 3+3) ផ្តល់ជូនអតិថិជន នៅការផ្លាស់ប្តូរគ្រឿងបន្លាស់ អូរីហ្សីន ដែលមានគុណភាពខ្ពស់ ឥតគិតថ្លៃដល់ទៅ 3 ឆ្នាំ ឬ 60,000km។ គ្រឿងបន្លាស់ឥតគិតថ្លៃ ទាំងនោះរួមបញ្ចូលដូចជា: ប្រេងម៉ាស៊ីន តំរងប្រេងម៉ាស៊ីន តំរងខ្យល់ តំរងប្រេង អាគុយ ផ្លិតទឹក ស្បែកហ្វាំ្រង ប្រេងប្រអប់លេខ ប្រេងសំរាប់ប្រព័ន្ធកាពីតាស់ តំរងម៉ាស៊ីនត្រជាក់ ថ្លៃពលកម្ម»។
ប្រសិនបើមានការលក់ដោះដូរ រថយន្តម៉ាក Chevrolet មុនពេលចុងបញ្ចប់ នៃកម្មវិធីធានាបន្ថែម ហ្សេវរ៉ូឡេ ( CHEVROLET 3+3) ម្ចាស់ថ្មី នឹងបន្តទទួលការផ្តល់ជូនពិសេស ក្នុងរយៈពេលដែលនៅសល់ នៃពេលវេលាឬចំនួនគីឡូម៉ែតនោះ។ ក្រៅពីគ្មានភាពតានតឹងជាម្ចាស់ រថយន្ត វាក៏មានសក្តានុពល បង្កើនតម្លៃលក់បន្ត របស់ រថយន្តនិង បន្ថយការចំណាយរបស់ម្ចាស់កម្មសិទ្ធិ។
លោក ពិសិដ្ឋ បាននិយាយសង្កត់ធ្ងន់ថា «ភាគច្រើននៃ អតិថិជនរបស់យើង មិនត្រូវការជំនួយតាមដងផ្លូវ ដោយសារតែ រថយន្តរបស់យើង គឺអាចទុកចិត្តបាន ខ្លាំងណាស់ »។
សូមបញ្ជាក់ថា CHEVROLET បទពិសោធន៍ផលិតរថយន្ត 104 ឆ្នាំ បង្កើតឡើងក្នុង ឆ្នាំ 1911 នៅទីក្រុង Detroit , ឥឡូវនេះ ក្រុមហ៊ុន Chevrolet គឺជាក្រុមហ៊ុនម៉ាក រថយន្ត ធំជាងគេ របស់ពិភពលោក ធ្វើអាជីវកម្មក្នុង ប្រទេសជាង 140 និងលក់ច្រើនជាង 4 លានគ្រឿង។ បន្ថែមពី ម៉ូដែល រថយន្តម៉ាក Chevrolet ដែលអាចត្រូវ បានរកឃើញនៅ www.chevrolet.com ។
រថយន្ត ហ្សេវី សន្សំបានកាន់តែច្រើនរចនារូបរាង នឹងបំពាក់បច្ចេកវិទ្យាទំនើប ឡូយ ទាន់សម័យ មានច្រើនម៉ូដ សុវត្ថិភាពខ្ពស់ គុណភាពខ្ពស់ ប្រើធន់ កម្លាំងខ្លាំង ស៊ីប្រេងតិច ធានារយៈពេល 3 ឆ្នាំ ឬ 100,000km សេវា ថែទាំរថយន្ត 3 ឆ្នាំ ឬ 60,000km ឥតគិតថ្លៃ ពីអ្នកបច្ចេកទេសទទួលស្គាល់ពីរោងចក្រ សំបូរគ្រឿងបន្លាស់។ ឥឡូវនេះសំរាប់ ពេលវាលាផ្តល់ជូនមានកំណត់ ក្រុមហ៊ុនទទួលទិញ រថយន្តគ្រប់ប្រភេទ និងការអនុម័តសេវាបង់រំលោះ ឆាប់រហ័សគ្មានទ្រព្យបញ្ចាំ។ រយៈពេលបង់រំលោះ រហូតដល់ 60 ខែ ប្រាក់កក់ដំបូងចាប់ពី 10% អត្រាការប្រាក់ពិសេស ក្នុង1ខែ។ នៅ CHEVROLET យើងទាំងអស់គ្នាយកចិត្តទុកដាក់ ដោយជួយឲ្យអ្នកទទួលបាន រថយន្តដ៏ត្រឹមត្រូវ (WE CARE)។
ទំនាក់ទំនង ក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ដំណាងម៉ាករថយន្ត CHEVROLET តែមួយគត់នៅកម្ពុជា អគារតាំងបង្ហាញរថយន្ត | មជ្ឍមណ្ឌលជួសជុលរថយន្ត | ហាងលក់គ្រឿងបន្លាស់ អូរីហ្ស៊ីន គ្រប់ប្រភេទ ក្រុង ភ្នំពេញ: អគារ 115, មហាវិថីសហព័ន្ធរុស្សី ខណ្ឌសែនសុខ សេវាអតិថិជន: 023-888-861 | 093-889-888 ។ សេវាជួសជុលចល័ត24ម៉ោង: 095-989-896 ៕